ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហើបប្រាប់ថា ពិតជាមានការឃាត់ ខ្លួនលោក សុវណ្ណរិទ្ធី ចាងហ្វាងផ្សាយរបស់ TVFB ពិតប្រាកដមែន កាលពីយប់ថ្ងៃទី៧ខែមេសាឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខដោយពាក់ព័ន្ធនឹងបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ។
ដោយឡែកលោកឧត្តម សេនីយ៍ឯក ស ថេត អគ្គ ស្នងការរង នគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បានបញ្ជាក់ទៀតថា “ពិតជាមានការចាប់ខ្លួនលោក សុវណ្ណរិទ្ធី ពិតប្រាកដមែន។ ការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥”។
លោកស្នងការនគរបាល រាជធានីភ្នំពេញ បន្តថា មកដល់ពេលនេះ លោក សុវណ្ណរិទ្ធី កំពុងឋិតក្នុងការសាកសួរ នៅស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ ៕ សហការី