ភ្នំពេញ៖ក្រុមក្មេងៗទំនើងមានគ្នាចំនួន២ក្រុមបានបើកឆាកប្រយុទ្ធគ្នាខ្លះមានកាន់កាំបិត ដុំថ្មនិងដំបងដេញវាយគ្នាប្រសេកប្រសាចពេញផ្លូវបង្កការភ្ញាក់ផ្អើៗដល់អ្នក ដំណើរតាមផ្លូវនិងសមត្ថកិច្ចចេញមកអន្តរាគមន៍ទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីយប់ថ្ងៃទី០៧ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៣៤នៅចំណុចក្រោយប៉ុស្តិ៍វាលវង់ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។
តាមសំដីអ្នកក្បែរខាងបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្រុមក្មេងទំនើងមានគ្នាចំនួន២ក្រុមដោយភាគីម្ខាងៗមានគ្នាចំនួន៥ទៅ៦នាក់បាននាំគ្នាជិះម៉ូតូដេញកាប់គ្នាពេញផ្លូវបង្កភាពអសន្តិសុខទើបកម្លាំងសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើឲ្យពួកក្រុមក្មេងទាំងនោះរត់បាត់ស្រមោលដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
តាមសមត្ថកិច្ចប៉ុស្តិ៍បានឲ្យថា ពេលកម្លាំងចុះទៅដល់ភ្លាមពួកក្រុមក្មេងទំនើងទាំងនោះបាននាំគ្នារត់បាត់អស់តែម្តងនិងទុកម៉ូតូចោលនៅកន្លែងកើតហេតុ មួយសន្ទុះក្រោយមកស្រាប់តែមានយុវជនម្នាក់ទើបតែចេញមកពីលេងហ្គេមក្បែរកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់យកទៅសួរនាំផងដែរ។
សមត្ថកិច្ចប្រាប់ទៀតថា ក្រោយការយកសួរនាំក្មេងម្នាក់នោះបានប្រាប់ថាខ្លួនទើបតែចេញមកពីលេងហ្គេមនៅម្តុំបុរីកីឡាទើបដោះលេងនិងឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕ ធឿនព្រែកជ៏យ