ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនទំនើងម្ចាស់ឃ្លាំង និងកុងតឺន័រ ដឹកគ្រឿងក្នុងសត្វលួចនាំចូលពីថៃ ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចចម្រុះធ្វើកំណត់ហេតុបិទទ្វាកុងតឺន័រ ដឹកគ្រឿងក្នុងសត្វ នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល តាមការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ជាបណ្តោះអាសន្ននោះ បុរសជាម្ចាស់ទីតាំង ម្ចាស់កុងតឺន័រ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅមុននេះបន្តិច ខណៈលោកបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងបិទទ្វាកុងតឺន័រនោះ។
សូមបញ្ជាក់ថា៖ ម្ចាស់ទីតាំងខាងលើ មិនដឹងជាខ្សែទុយោខាងណាទេ មានចរិកទំនើងមកបញ្ជាអោយកម្លាំងដកខ្លួនចេញពីកន្លែងរបស់ខ្លួនលាក់ទុកគ្រឿងក្នុងសត្វ មានដូចជា៖ ពោះវៀនជ្រូក គោ ថ្លើម អណ្តាត ក្បាលមាន់ ទា ។ល។ សង្ស័យមានសារធាតុគីមី។ ដោយសំឡុតសមត្ថកិច្ចខ្លាំងៗថា ហេតុអីមិនដកថយ បើមានអ្នកធំបញ្ជាតាមទូរស័ព្ទមកហើយ។ ភ្លាមៗនោះសមត្ថកិច្ចក៏នាំចូលឡានតែម្តង ខណៈមករារាំងការចុះឆែកឆេ របស់សមត្ថកិច្ច ។
គេកំពុងឆ្ងល់ថា៖ តើអ្នកធំមួយណាហ៊ានមកអន្តរាគមន៍រឿងឈ្មួញ ឈ្មោះ ហុឹម សុខហឿន រកសុី លួចនាំចូលដោយខុសច្បាប់នូវគ្រឿងក្នុងសត្វ សង្ស័យមានសារធាតុគីមីនេះ..ដែលពុំបានគិតដល់ផលប៉ៈពាល់ដល់សុខភាពអ្នកបរិភោគ៕ សុខខេមរា


ចែករំលែក៖