ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ៣៩ឆ្នាំម្នាក់ មានជំងឺសរសៃប្រសាទរ៉ាំរ៉ៃលួចចងកសម្លាប់ខ្លួនបញ្ចប់ជិវិត

ចែករំលែក៖

កំពង់ធំ៖ បុរសវ័យ៣៩ឆ្នាំម្នាក់ ចេះតែមានអាការៈរវើរវាយនិយាយតែម្នាក់ឯង ថាមើលឃើញនេះឃើញនោះ ស្រាប់តែប្រទះឃើញចងក នឹងស្បង់លោកក្រោមដើមស្វាយនៅជាប់ចេតីយ៍ខាងកើតព្រះវិហារវត្តហប់ ស្លាប់យ៉ាងអាណោចអាធម៌ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

   សមត្ថកិច្ចបានអោយដឹងថាសពឈ្មោះ ឃិន សំណាង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

  តាមការបំភ្លឺពីឈ្មោះ សឿង ផៃ អាយុ ៣៥ឆ្នាំ ត្រូវជាប្រពន្ធ សព បានបញ្ជាក់ថា៖  រយ:ពេលជាងមួយឆ្នាំមកហើយ ដែលប្តីគាត់មានអាការ: រវើរវាយ តែងតែឃើញនេះឃើញនោះ និយាយតែឯង ទើបគាត់ បានអោយថ្នាំសរសៃប្រសាទលេបតែមិនជា គាត់ក៏នាំមកមើលជំងឺនៅផ្ទះគ្រូខ្មែរ ឈ្មោះផល្លី នៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង  ខេត្តកំពង់ធំ នៅថ្ងៃ២២  ខែមេសា  ឆ្នាំ២០២០ លុះដល់ថ្ងៃទី២៤  ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៥ព្រឹក ប្តីខ្ញុំបានភ្ញាក់ពីដេកធម្មតាហើយលុបមុខរួចក៏ដើរមកមុខផ្ទះបន្ទាប់ មកបានត្រឡប់មកវិញពុំបាននិយាយអ្វីទេ មួយសន្ទុះក៏ដើរចេញពីផ្ទះទៅទៀតបាត់ដោយមិនចាប់អារម្មណ៍ទេ  ពេលបាត់យូពេកក៏ដើររកទើបបានឃើញប្តីខ្លួនចងករ នឹងស្បង់លោកក្រោមដើមស្វាយនៅជាប់ចេតីយខាង កើតព្រះវិហារវត្តហប់ ស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញស្រុក សហការជាមួយ ប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន ភូមិ.ឃុំបានចុះដល់ កន្លែងកើតហេតុ ដើម្បីពិនិត្យសព ក្រោយការពិនិត្យសពឃើញថា៖ សពមានស្នាមជាំនៅជុំវិញក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡើយ ។

  ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញយើងបានធ្វើការសន្និដ្ឋានថា មូលហេតុ: មានជំងឺសរសៃប្រសាទរ៉ាំរ៉ៃព្យាបាលមិនជា។ ជនរងគ្រោះពិតជាធ្វើអត្តឃាត ចងក សម្លាប់ខ្លួនឯងពិតប្រាកដមែនរួចក៏បានប្រគល់សាកសពជូន ឈ្មោះ សឿង ផៃ ត្រូវជាប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី


ចែករំលែក៖