ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកអុិនធឺណេតម្នាក់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើបង្គោលស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តសៀមរាប៖ បុគ្គលិកអុិនធឺណេតម្នាក់ ត្រូវខ្សែភ្លើងមានចរន្តឆក់ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម ស្លាប់ភ្លាមៗ

កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២០ នៅខាងត្បូងហាងខារ៉ាអូខេហ្វីលីង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុង-ខេត្តសៀមរាប។

 ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ 31ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញអុិនធឺណេត មានទីលំនៅភូមិទី៤សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប។ ករណីស្លាប់បុគ្គលិកនេះម្ចាស់ក្រុមហ៊ុននអុិនធឺណេតមិនបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានដឹងនោះទេ ហើយសមត្ថកិច្ចបានទទួលដំណឹងនេះតាមបណ្តាញហ្វេសប៊ុកនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល បន្ទាប់ពីក្រុមគ្រួសារដឹកសពទៅតម្កល់ទុកនៅវត្តអាធ្វា ក្នុងសង្កាត់-ក្រុងសៀមរាបក៏ចុះទៅធ្វើកោសល្យវិច័យតែម្តង។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងក្រុមការងារចំនួន២នាក់ទៀត បានធ្វើការតភ្ជាប់ប្រព័ន្ធអុិនធឺណេតនៅកន្លែងកើតហេតុខាងលើ។ពេលនោះជនរងគ្រោះបានឡើងតខ្សែអុិនធឺណេតតាមបង្គោលបណ្ដាលឱ្យប៉ះចំតំណខ្សែភ្លើងមានចរន្តឆក់ធ្លាក់ពីលើបង្គោលភ្លើងក្នុងកម្ពស់ជាង៤ម៉ែត្រដល់ដីផ្កាប់មុខបោកនឹងថ្ម ចំចិញ្ចើម បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ៕

ដោយ៖ប៊ុន រិទ្ធី

 


ចែករំលែក៖