កូរ៉េខាងត្បូង ៖ បើតាមសារព័ត៌មាន CGTN របស់កូរ៉េខាងត្បូងចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថាមានមនុស្ស៣៨នាក់បានបាត់បង់ជីវិត និង១០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងមួយកន្លែងក្នុងទីក្រុងអ៊ីនឆ័ន កាលពីថ្ងៃពុធម្សិលមិញ។សោកនាដកម្មដ៏អាក្រក់នេះ បានកើតឡើងនៅម៉ោងប្រមាណ១ និង៣២នាទីរសៀលថ្ងៃពុធម្សិលមិញ (ម៉ោងក្នុងតំបន់)ខណៈក្រុមកម្មករមានចំនួន៧៨នាក់កំពុងធ្វើការនៅជាន់ក្រោមនៃឃ្លាំង ហើយភ្លើងបានឆាបឆេះរាលដាលពាសពេញអគារភ្លាមៗធ្វើឲ្យក្រុមសង្គ្រោះលំបាកក្នុងការចូលទៅជួយធ្វើអន្តរាគមន៍។
ក្រោយមក អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅម៉ោងប្រហែល៦ និង៤២នាទីល្ងាចថ្ងៃដដែល ស្របពេលដែលមូលហេតុនៃអគ្គិភ័យបាននឹងកំពុងស្ថិតក្រោមការស៊ើបអង្កេតរកមូលហេតុនៅឡើយ។
សោកនាដកម្មនេះត្រូវបានលោក មូន ជេជេអ៊ីនប្រធានាធិបតីកូរ៉េខងត្បូង រៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយជំនួយការរបស់លោកនៅពេលយប់ ហើយបានបញ្ជាឱ្យមានប្រតិបត្តិការជួយសង្គ្រោះ និងការគាំទ្រខាងវេជ្ជសាស្ត្រដល់ជនរងគ្រោះនិងសពផងដែរ៕ដោយ÷ប្រាថ្នា