ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយចិត្តខ្មៅ បង្កើតកូនហើយយកទុកចោលក្នុងបន្ទប់ទឹករហូតដល់ស្លាប់

ចែករំលែក៖

ភ្នំពេញប្រជាពលរដ្ឋប្រទះឃើញសពទារិកាម្នាក់បានស្លាប់នៅក្នុងបន្ទប់ទឹកបន្ទាប់ពីស្ត្រីជាម្តាយបង្កើត បានយកមកប្លុងចោល រួចគេចបាត់ស្រមោល

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០២០ស្ថិតនៅភូមិឬស្សីទី១សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ

យោងតាមសម្ដីស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះដែលរស់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅថ្ងៃកើតហេតុគឺកូនប្រុសរបស់គាត់ បានដើរចូលបន្ទប់ទឹកត្រង់ទីតាំងខាងលើ  ស្រាប់តែឃើញទារិកាត្រូវបានគេដាក់នៅលើក្រណាត់ពណ៍ខ្មៅទុកចោល ភ្លាមនោះកូនគាត់ក៏រត់ទៅប្រាប់ទើបគាត់នាំគ្នាដេីរទៅមេីលជាក់ស្ដែងឃើញទារិកាខាងលើនេះពុំមានដង្ហើមនោះឡើយគឺបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យតែម្តង

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយទាក់ទងទៅមន្រ្តីជំនាញខាងកោសល្យវិច្ឆ័យខណ្ឌមានជ័យនិងនគរបាលជំនាញកោសល្យវិច្ឆ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញចុះធ្វេីការពិនិត្យជាក់ស្តែង រួចបានបញ្ជាក់ថា ទារិកាខាងលេីនេះ ពិតជាស្លាប់ដោយអត់អាហារខណៈម្ដាយទុកចោលរាប់ម៉ោង

បច្ចុប្បន្នសពទារិកាខាងលើ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរៀបចំចាត់ចែងបូជាតាមប្រពៃណី៕ដោយ៖ភារ៉ាដង្កោ


ចែករំលែក៖