ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេស២នាក់អង្គុយផឹកសុីលើច្រាំងមាត់ទន្លេរអិលធ្លាក់ចូលទន្លេរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនបរទេស២នាក់កំពុងអង្គុយផឹកលើសុីច្រាំងមាត់ទន្លេសុខៗស្រាប់តែរអិលធ្លាក់ចូលក្នុងទន្លេធ្វើឱ្យរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតចុះជួយរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី ៩ខែឧសភា ឆ្នាំ ២០២០ ស្ថិតនៅសួនច្បារមាត់ទន្លេក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា  ជនរបរទេសជាបុរសទាំង ២នាក់ មិនដឹងថាជាជនជាតិអ្វីនោះទេ?

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនបរទេសទាំងពីរនាក់ អង្គុយផឹកស្រានៅលើច្រាំងមាត់ទន្លេហើយបន្តិចក្រោយមកស្រាប់តែមានម្នាក់ក្នុងចំណោមពួកគេនោះបានរអិលរមៀល ធ្លាក់ចុះទៅមាត់ទឹករងរបួសធ្ងន់។ភ្លាមៗ នោះដៃគូដែលផឹកជាមួយគ្នាក៏ចុះទៅជួយស្រាប់តែរអិលរមៀលធ្លាក់ចុះរងរបួសស្រាល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែតដឹកជនរងគ្រោះ ដែលរងរបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យ៕ជ្រោយពេជ្រ


ចែករំលែក៖