ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ១នាក់ទៀត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រឡប់ពីអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរដើរបានធ្វើត្រឡប់មកពី សហរដ្ឋអាមេរិកឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េនិងបានមកដល់កម្ពុជាតាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលដោយបញ្ជាក់ថា៖ ស្ត្រីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិក តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈដោយមានការបិទជើងហោះហើរធ្វើដំណើរត្រឡប់វិញមិនបាន។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នអ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប១២៤នាក់ ក្នុងនោះស្រី ៣៩នាក់ បុរសមានចំនួន៤៥នាក់ ជាសះស្បើយចំនួន១២២នាក់ ,អ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួនពីរនាក់ ស្ត្រី ១នាក់ និងបុរស ១នាក់។
ក្រសួងសុខាភិបាលតែងរម្លឹកដល់ជនរួមជាតិ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈយើងអាចភ្លេចកូវីដ-១៩បាន តែកូវីដ-១៩មិនអាចភ្លេចយើងឡើយ បើធ្វេសប្រហែសក្នុងការ សម្អាតអនាម័យ លាងដៃ ដោយសាប៊ូ អាល់កុល មិនរក្សាគម្លាតពីគ្នានោះ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖