ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានប្រាប់ឲ្យដឹងថា មានអគ្គិភយ័មួយបំផ្លាញផ្ទះប្រជាពលរដ្ឋនៅម្តុំក្រោយ(កោះទន្សាយ)ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃ២៧ឧសភា ឆ្នាំ២០២០។
បើតាមសមត្ថកិច្ចឲ្យដឹងថា អគ្គិភយ័នេះបានឆេះចេញពីផ្ទះលក់សម្ភារៈអេឡិចត្រូនិកនិងសម្ភារៈការិយាលយ័ ដូចជាម៉ាសុីនត្រជាក់និងកុំព្យុទរ័ជាដើម ដោយក្នុងនោះក្រៅពីផ្ទះរងគ្រោះដែលជាដើមហេតុនាំឲ្យមានភ្លើងឆេះមួយនេះ និងបានរងការខូចខាតច្រើនជាងគេនោះ ក៏មានផ្ទះជាប់ៗគ្នាមួយចំនួនទៀតរងការប៉ះពាល់ខូចខាតខ្លះៗដែរ ។
សមត្ថកិច្ចឲ្យដឹងទៀតថាករណីនេះបណ្តាលមកពីជាងផ្សារដែកធ្វើឲ្យខ្ទាតកម្ទេចភ្លើងប៉ះចំគំនរសំរាមឆេះរាលដាលដល់ធុងសាំងក្បែរនោះពន្លត់មិនឈ្នះ។
ក្រោយមានឧប្បត្តិហេតុនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័ច្រើនគ្រឿងដើម្បីចេញទៅបាញ់ទឹកពន្លត់ការពារមិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងថាករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។សមត្ថកិច្ចជំនាញបានគ្រប់គ្រងស្ថានការណ៍ឲ្យភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃដដែល៕ ដោយ÷ ឆ្លាម សមុទ្រ