ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ចាមឃាត់ជនសង្ស័យ៩នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង​ ១៩:៣០នាទី នៅចំណុចភូមិប្រឹក ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយជំនាញស្រុកចំការលើ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ឯកជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់៖

១-ឈ្មោះ តឹក សារ៉ាន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនៅភូមិប្រឹក ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

២-ឈ្មោះ សៀង គីមហ័ង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

៣-ឈ្មោះ ថុល ម៉ារ៉ាឌី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

៤-ឈ្មោះ រ៉េត ណារិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៧៧ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

៥-ឈ្មោះ ញឹម វិចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

៦-ឈ្មោះ ជាង វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងបេង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

៧-ឈ្មោះ អ៊ុក ដានិត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងបេង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

៨-ឈ្មោះ លាង ជ័យ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្ពឺ.ក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

៩-ឈ្មោះ ហិង វីឡា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ស្ពឺ.ក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

ពេលបង្ក្រាបនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន៣៤កញ្ចប់(ធំ៣កញ្ចប់)

ទូរស័ព្ទដៃ​ចំនួន៨គ្រឿងនិងម៉ូតូចំនួន៥គ្រឿង។

 បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់  ៕សសម

 


ចែករំលែក៖