ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលទាំងព្រលឹមកូនប្រុសពិការសតិមិនល្អដុតផ្ទះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋនិងកម្លាំងសមត្ថកិច្ចមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមម៉ោង៧និង០៥នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ មានករណីភ្លើងឆេះផ្ទះ ដែលបង្កឡើងដោយកូនប្រុសម្ចាស់ផ្ទះអាយុ៣០ឆ្នាំ ជាជនពិការមានសតិមិនល្អបានដុតផ្ទះនៅភូមិគោកតាឯក ឃុំ តាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ 

  នគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះ អ៊ុត សាខន ភេទស្រីអាយុ៦៨ឆ្នាំ នៅភូមិគោកតាឯក ឃុំ តាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។នៅវេលាម៉ោង៧និង

៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ កូនប្រុសរបស់ម្ចាស់ផ្ទះ មានឈ្មោះ ពៅ រិទ្ធី អាយុ៣០ឆ្នាំ ជាជនពិការជើងម្ខាង មានសតិមិនប្រក្រតី ដែលនៅជាមួយបានដុតផ្ទះធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

  ប្រភពបន្តថា នៅពេលហេតុការណ៍កើតឡើងនោះមានប្រជាពលរដ្ឋ និងកងកម្លាំងនគរបាលប៉ុស្តិ៍បានជួយពន្លត់ រលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះផ្ទះនោះទេ គឺខូចខាតតែសម្ភារក្នុងផ្ទះមាន៖ទូរទស្សន៍២គ្រឿង អំព្លី១គ្រឿង ពូក៣ កន្ទេល១ ខ្នើយ១  គ្រែដេក១ និងជើងសិប្បនិមិត្ត១តែប៉ុណ្ណោះ៕ដោយ៖វណ្ណា


ចែករំលែក៖