ព័ត៌មានទាន់ហេតុការណ៍៖

ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះទើបសម្រេចបានជាង ១,៣លានហិកតា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មកទល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ១ ៣៧៦ ៤៥៨ ហ.ត ស្មើនឹង ៥៣,១៨% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៤៩១ ០៩០ ហ.ត ស្រូវកណ្តាលចំនួន ៥៩៤ ៩២២ ហ.ត ស្រូវធ្ងន់ចំនួន ២៤៧ ៤១៣ ហ.ត ៩៥ ១៦៣ ហ.ត ស្រូវចម្ការចំនួន១១ ៧១៧ ហ.ត ស្រូវឡើងទឹកចំនួន ៣១ ៣១៦ ហ.ត។
ដោយឡែក ដំណាំឧស្សាហកម្មសម្រេចបាន ៥៥៤ ១៥១ ហ.ត ស្មើនឹងផែនការ ៨៧៥ ២០០ ហ.ត ក្នុងនេះមាន៖ ពោតក្រហម ៧៨ ៣៣៦ ហ.ត, ដំឡូងមីចំនួន ៤៣៨ ២១៧ ហ.ត សណ្តែកបាយចំនួន ១៣ ៥២៦ ហ.ត សណ្តែកដីចំនួន ៣ ២៩០ ហ.ត, សណ្តែកសៀងចំនួន ១ ២៣១ ហ.ត និងអំពៅចំនួន ៩ ៩៧៧ ហ.ត៕ដោយ៖សូរិយា


ចែករំលែក៖