ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តកំពង់ចាម ល្បឿនការងារបង្កបង្កើនផលរដូវវស្សាបានប្រព្រឹត្តទៅបានល្អប្រសើរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានឱ្យដឹងថា៖ គិតមកត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តកំពង់ចាម ល្បឿនការងារបង្កបង្កើនផលរដូវវស្សាបានប្រព្រឹត្តទៅបានល្អប្រសើរ ជាក់ស្តែង ការសាបព្រួសស្រូវរដូវវស្សាឆ្នាំ២០២០ សម្រេចបានចំនួន ៥៦ ៦៩៧ ហ.ត ស្មើនឹង ៦៥,៥៨% នៃផែនការ ៨៦ ៤៦១ ហ.ត ក្នុងនោះស្រូវបង្កើនរដូវសម្រេចបាន ១២ ០១០ ហ.ត ស្មើនឹង១២៥,៧៧% នៃផែនការ ៩៥៤៩ ហ.ត និងប្រមូលផលជាបណ្តើរៗបានប្រមាណ ១៩០ហ.ត, ស្រូវកណ្តាល សម្រេចបាន ១៤ ២៥២ ហ.ត ស្មើនឹង ៤៤,៣៣ % នៃផែនការ ៣២ ១៥០ហ.ត, ស្រូវធ្ងន់ សម្រេចបាន ១១ ៣៩០ ហ.ត ស្មើនឹង ៣០,៨៧% នៃផែនការ ៣៦ ៨៩១ ហ.ត។
លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា៖ ដោយឡែកចំពោះការដាំដុះដំណាំរួមផ្សំរដូវវស្សា សម្រេចបាន: ២៥ ៣៦២ ហ.ត ស្មើនឹង ៥១,១០% នៃផែនការ ៤៩ ៦៣៣ ហ.ត ក្នុងនោះរួមមាន៖ ពោត សម្រេចបានសរុប ៥ ២៣២ ហ.ត ស្មើនឹង ៧៨,០៥% នៃផែនការ ៦ ៧០៣ ហ.ត (ក្នុងនោះពោតក្រហមអនុវត្តបាន ៤ ១៧២ ហ.ត), ដំឡូងមី សម្រេចបានសរុប ១០ ០៥៣ ហ.ត ស្មើ នឹង៤៦,៥៣% នៃផែនការ២១ ៦០៧ហ.ត, សណ្តែកបាយ សម្រេចបានសរុប ១៧៩ ហ.ត ស្មើនឹង ៧.៨៩% នៃផែនការ ២ ២៦៩ ហ.ត, សណ្តែកដី សម្រេចបានសរុប ៥៩៦ ហ.ត ស្មើនឹង ៣៤.២៥% នៃផែនការ ១ ៧៤០ ហ.ត, ល្ង សម្រេចបានសរុប ៥ ២២៣ ហ.ត ស្មើនឹង ៧៧,០៥% នៃផែនការ ៦ ៧៧៩ ហ.ត, អំពៅ សម្រេចបានសរុប ៨៨ ហ.ត ស្មើនឹង ១៣,៥០% នៃផែនការ ៦៥២ ហ.ត និងបន្លែគ្រប់មុខ សម្រេចបានសរុប ៣ ៩៩១ ហ.ត ស្មើនឹង ៧៨,១០% នៃផែនការ ៥ ១១០ហ.ត៕ដោយ៖សិលា


ចែករំលែក៖