ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១៨ ខែមិថុនា បានព្រមានថានឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន ក្រោយពេលតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានបញ្ជាក់ចំពោះមុខសភាថា ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច អាមេរិក-ចិន នាពេលនេះ គឺមិនមែនជាវិធីសាស្ត្រល្អឡើយ។
លោកត្រាំសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា«ទាំងនោះមិនមែនជាកំហុសរបស់លោក Robert Lighthizer ឡើយដោយសារតែខ្ញុំមិនទាន់ច្បាស់។ អាមេរិក ប្រាកដជារក្សាគោលនយោបាយកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន»។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង នឹងវ៉ាស៊ីនតោន កាន់តែតានតឹងឡើង ដោយសារបញ្ហាជាច្រើន ក្នុងនោះមានការឆ្លងរាលដាលកូវីដ-១៩ ក៏ដូចជាបញ្ហាទំនាក់ទំនងអន្តរជាតិផ្សេងៗទៀត។
ប៉ុន្តែតំណាងពាណិជ្ជកម្ម អាមេរិកលោក Robert Lighthizer បានបញ្ជាក់ថា ការកាត់ផ្តាច់ទំនាក់ទំនងជាមួយចិននាពេលនេះ គឺជាបញ្ហាស្មុគស្មាញបំផុត។ លោកបន្តទៀតថា« ការកាត់ផ្តាច់ទំនាក់ទំនងជាមួយចិនគឺជាយុទ្ធសាស្ត្រកាលពីប៉ុន្មានឆ្នាំមុន តែពេលនេះមិនអាចឡើយ។ ខ្ញុំគិតថា ចំពោះស្ថានភាពបច្ចុប្បន្ន ការកាត់ផ្តាច់ទំនាក់ទំនងជាមួយចិនគឺជារឿងមិនល្អឡើយ»។
កាលពីថ្ងៃទី១៧ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា បានជួបពិភាក្សាជាមួយមន្ត្រីការបរទេស ចិនលោក Yang Jiechi នៅហាវ៉ៃ
អាមេរិក។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធបំផុត៕ធី រីណា