ព័ត៌មានទាន់ហេតុការណ៍៖

FIFA អនុម័តការចាប់ផ្តើមខែកញ្ញាសម្រាប់ការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូង

ចែករំលែក៖

ក្រុមប្រឹក្សា FIFA បានគាំទ្រផែនការសម្រាប់សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ដើម្បីចាប់ផ្តើមការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ របស់ខ្លួននៅខែកញ្ញា។

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការប្រកួតជម្រុះអន្តរទ្វីបត្រូវបានពន្យារពេលចាប់ពីខែមីនាដល់ខែមិថុនា ឆ្នាំ២០២០ សេចក្តីថ្លែងការណ៍បានទៀតថា ការចាប់ផ្តើមខែកញ្ញានៅតែជាកម្មវត្ថុនៃ ការឃ្លាំមើលជាបន្ត” នៃជំងឺរាតត្បាតកូវីដ-១៩ និងការរឹតត្បិតការធ្វើដំណើរក្នុងតំបន់។

ក្រុមកីឡាករជម្រើសជាតិអាមេរិកខាងត្បូងត្រូវបានពន្យារពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលចាប់ផ្តើមនៅខែមីនាដោយសារវិបត្តិកូវីដ-១៩។ ចាប់តាំងពីពេលនោះមកសហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូង (CONMEBOL) បានបញ្ជាក់ថា ខ្លួនសង្ឃឹមថានឹងចាប់ផ្តើមការប្រកួតនៅខែកញ្ញាខាងមុខនេះ។

សូមបញ្ជាក់ថាក្រុមខ្លាំងទាំងនៅចុងបញ្ចប់នៃយុទ្ធនាការជម្រុះតាមប្រទេសទាំងក្នុង និងក្រៅទឹកដីទាំង១៨ជុំនឹងទទួលបានចំណាត់ថ្នាក់ដោយស្វ័យប្រវត្តិនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅប្រទេសកាតារ។ ក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ៥នឹងឈានទៅប្រកួតវគ្គជម្រុះអន្តរទ្វីប ៕ដោយ៖ភារៈ


ចែករំលែក៖