ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយរឿង ម៉ាក សែនសូនីតា ពរពោះមុនចូលរោងការទើបមិនរំសាយមង្គលការ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា បានបង្ហាញមុខជាមួយរូបរាងពរពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយផលិតករភាពយន្តល្បីឈ្មោះលោក ប៉ុល វិបូ។ ដំណឹងនៃការពរពោះ នេះក៏ស្របពេលដែលលេចលឺថាកូនក្នុងផ្ទៃរបស់នាងមានវ័យមិនក្រោម៥ខែទេ ហើយដំណក់ឈាមរួមគ្នានេះដែលធ្វើឲ្យពួកគេសម្រេចចិត្តមិនរំសាយមង្គលការទោះស្របកាលនោះគឺជាពេលវេលានៃការរីករាលនៃជំងឺកូវីដ-១៩ក៏ដោយ។
​ម៉ាក សែនសូនីតា ហៅតូតា និងលោក ប៉ុល វិបូ បានរៀបមង្គលការយ៉ាងគគ្រឹកគគ្រេងកាលពីរសៀលថ្ងៃទី១៦ ខែ មីនា នេះនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញក្រោមមានភ្ញៀវប្រមាណជាង១ពាន់នាក់។ ពួកគេមិនបានរំសាយមង្គលការនោះទេ បើទោះបីជាមានការភ្ញាក់ផ្អើលខ្លះរឿងជំងឺកូវីដ-១៩ ក៏ដោយ។ ដំណឹងរីករាយសម្រាប់ពួកគេនិងអ្នកគាំទ្រគឺនាងបានប្រកាសពីការពរពោះកូនដំបូងហើយ។ តារាសម្តែងរូបនេះមិនបញ្ជាក់អំពីអាយុកាលនៃកូនក្នុងផ្ទៃទេ ប៉ុន្តែតាមការបញ្ជាក់របស់អ្នកសិល្បៈជិតដិតនាងបង្ហើបថា វ័យរបស់កូននាងមិនក្រោម៥ខែទេ ហើយនេះជាហេតុផលមួយដែលមិនអាចឲ្យនាងរំសាយមង្គលការនោះដែរ។ ទោះជាយ៉ាងណាមិនមានការរិះគន់ណាមួយនោះទេ ចំពោះការមានផ្ទៃពោះមុនរៀបការនេះ ស្របពេលដែលមានសិល្បករជាច្រើនបានជ្រើសរើសរួមរស់ជាមួយគ្នាទាំងមិនទាន់រៀបការក៏មានរហូតសិល្បករខ្លះបានមានផ្ទៃពោះទាំងមិនទាន់រៀបការផងដែរ។
​គួរបញ្ជាក់ដែរថាចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងរយៈពេល៥ឆ្នាំមកហើយពោលគឺក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង”ចន្ទ្រា” របស់ផលិតកម្មAngkor Picture ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនេះផងដែរ។ថ្មីៗនេះ តូតា បានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ច្រើនជាងលេងសិល្បៈ ដូចជា បើកភោជនីយដ្ឋាន និងហាងលក់សម្លៀកបំពាក់ដែលចំណាយទុនអស់រាប់សែនដុល្លារទៀតផង៕ដោយ៖វឌ្ឍនា


ចែករំលែក៖