ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ បញ្ជូនលោក គង់ ខេមរា ចៅក្រមសាលាដំបូងខេត្តកោះកុង ទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់ ករណីបេីកឡានដេញបុកចោរម្នាក់បណ្តាលអោយស្លាប់ ។
ហេតុការណ៍នេះ កេីតឡេីងកាលពីវេលាម៉ោងប្រមាណ២និង៤០នា ទី រសៀលថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុច ខាងត្បូង ហាងបាយសុខហុក នៅតាមបណ្តោយ ផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិ រោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ។
ជនសង្ស័យ ដែលរថយន្ត បុកស្លាប់ ឈ្មោះ សាយ គឹមនី ភេទស្រី អាយុ ៣០ឆ្នាំ កាត់សក់តែងខ្លួន ធ្វើប្រុស មានលំនៅ ផ្ទះលេខ ២៧ ផ្លូវលេខ ២៣៦ ភូមិ សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវរថយន្តបុកពីក្រោយ បោកក្បាលស្លាប់នៅនឹងកន្លែង ។
ចំណែក ចៅក្រុម ដែលបានបើកឡានបុកមនុស្ស ស្លាប់នោះឈ្មោះ គង់ ខេមរា ជាចៅក្រម សាលាដំបូងខេត្តកោះកុង ជិះ រថយន្តម៉ាកហាឡេន ឌ័រ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ ២AF.៧០០៦ ។
តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ៖ នៅមុនពេល កើតហេតុគេឃើញ ស្រ្តីរូបនោះបានជិះ ម៉ូតូ ម៉ាកហុង ដាសេរី ២០១៩ មួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ១HO .២៥៤៦ ក្នុងទិសដៅ ពី ជើងទៅត្បូង ដោយល្បឿនលឿន ដោយមានរថយន្ត ម៉ាកហាយឡេនឌ័រ មួយគ្រឿង បើកដេញពី ក្រោយ ។នៅពេលធ្វើដំណើរ មកដល់កន្លែងកើត ហេតុ ត្រូវបានរថយន្ត បុកពីក្រោយ ពេញទំហឹង បណ្តាល ឱ្យដួល បោក លើថ្នល់ស្លាប់នៅកន្លែង ។នៅក្នុងហេតុការណ៍នេះ ម៉ូតូត្រូវរថយន្ត បុកដាច់ផ្លាកលេខ ប៉ើងខ្ទេតទៅលើចិញ្ចើមផ្លូវ ។ភ្លាមៗ គេឃើញ កាបូបប្រាក់ខ្ទាតជ្រុះ ត្រូវបានម្ចាស់រើសយកវិញ ។
តាមម្ចាស់ រថយន្ត ដែល បានអះអាងថា ខ្លួនជាចៅក្រម ខេត្តកោះកុង ខ្លួនពុំមានចេតនា បុក ជនសង្ស័យ អោយស្លាប់នោះ ទេ ។ដោយនៅមុនពេល កើតហេតុគាត់ បានជិះ រថយន្ត ទៅកាត់សក់នៅតាមផ្លូវលេខ ១០១១ ក្នុងភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ខណះនោះនៅពេលដែលគាត់បានចុះពីលើរថយន្ត ដោយកាន់កាបូបនៅដៃ ស្រាប់តែ ជនសង្ស័យ រូបនោះ បានធ្វើសកម្មភាពឆក់យកបានសម្រេច ។ភ្លាមៗ គាត់បានជិះ រថយន្តដេញតាម គោលបំណងកៀរ ផ្តួលដើម្បីយកកាបូបវិញ។
លោកចៅក្រមរូបនោះ បានអោយអ្នកព័ត៌មានដឹងថានៅពេល ធ្វើដំណើរ មកដល់កន្លែង កើតហេតុ មានរថយន្ត មួយគ្រឿង ឆ្លងកាត់ម៉ូតូជនសង្ស័យចាប់ហ្វ្រាំងបន្ថយលឿន ត្រូវរថយន្តរបស់គាត់បុកពីក្រោយ បណ្តាលអោយស្លាប់តែម្តង ។
តាមចៅក្រុម រូបនោះបានអោយដឹងថា នៅក្នុងកាបូបដៃរបស់គាត់ ដែលត្រូវចោរឆក់មានប្រាក់ប្រមាណជាង៦ពាន់ដុល្លារ ៕ ចេស្ដា