ព័ត៌មានទាន់ហេតុការណ៍៖

និស្សិត​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​ពីប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​ ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួ​ប្រទេសម៉ាឡេសុី

ចែករំលែក៖

ភ្នំពេញ៖ លោក​ ចឺយ​ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី​បាន ជូន​ដំណើរ​និស្សិត​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​ពីប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួ​ប្រទេសម៉ាឡេសុីនៅ​ថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០​ ជេីងយន្តហោះ​ពាណិជ្ជកម្ម​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ លេខ​MH762 បានចាកចេញ​ពី​ទីក្រុង​គូឡាឡាំពួ​នៅវេលាម៉ោង​១៦និង៣០នាទី ហេីយនឹងទៅដល់​ទីក្រុង​ភ្នំពេញ​ នៅ​វេលាម៉ោង​ ១៧និង២៥នាទីថ្ងៃ​ដដែល។

ឯកអគ្គរាជទូត​បានគូសបញ្ជាក់ជូនថា​ កន្លងមក​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ បានអនុញ្ញាតឱ្យ​និងនិស្សិតកម្ពុជា​ដែល​សិក្សា​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ វិលត្រឡប់​ប្រទេស​កម្ពុជា​វិញ​ ហេីយ​ទេីបតែពេលនេះ​ ទេីបយេីងអាចរៀបចំជេីងហោះហេីរនេះ បាន​ ដែល​ជា​ការរៀបចំឡើង​ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយ លោក អូស្មាន់ ហាស្សាន់ទេសរដ្ឋមន្ត្រី​ ទទួលបន្ទុកបេសកកម្មពិសេស និងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប។

ជេីងយន្តហោះ​នេះ​ មានអ្នកដំណេីរ​សរុប​ ៩៤ នាក់​ ដែលក្នុង​នោះ​រួមមាននិស្សិតកម្ពុជាចំនួន៨០ នាក់​ ធ្វេី​ដំណើរ​មកពីប្រទេសអារ៉ាប៊ីសាអូឌីត អ្នកដំណើរ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​១៣ នាក់​ និង​ជនជាតិ​ខ្មែរ​កាន់​លិខិត​ឆ្លងដែន​ម៉ាឡេស៊ី​ ១នាក់​។

ចាប់​តាំង​ពីការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ រហូត​មក​ដល់​ពេល​នេះ​ ស្ថានទូត​កម្ពុជា​បានសម្របសម្រួល​ និងជួយរៀបចំការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់ប្រជាពលរដ្ឋ​ ពលករ​ ពលការិនី​ និងសិស្សនិស្សិតកម្ពុជា​ បានចំនួន​ ៥ លេីក​ សរុប​មានចំនួន​ ៦២៣នាក់​៕

ដោយ៖សិលា


ចែករំលែក៖