ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនជាង៥០គីឡូក្រាមត្រូវបានដុតកម្ទេចចោលនៅក្រុងព្រះសីហនុតាមអំណាចសាលក្រមស្ថាពរ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន,លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកគួច ចម្រើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីនៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន តាមអំណាចសាលក្រមស្ថាពរនិងដីកាសម្រេចរឹបអូសដើម្បីបំផ្លាញចោល របស់សាលាដំបូងខេត្តទាំង៤គឺខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពតនិងខេត្តកោះកុង។
ពិធីនេះបានរៀបចំធ្វើនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជាការដុតគ្រឿងញៀនចម្រុះ រួមគ្នារវាងខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពតនិងខេត្តកែប។ ពិធីនេះក៏មានវត្តមានលោកជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូក្មួយៗជាសិស្សានុសិស្សនិងអាជ្ញាធរមានសមត្ថកិច្ចខេត្តទាំង៤ ព្រមទាំងស្ថាបន័តុលាការខេត្ត និងប្រជាពលរដ្ឋធ្វើជាសាក្សីក្នុងការដុតបំផ្លាួញនេះយ៉ាងច្រើនកុះករផងដែរ។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុនិងលោកគួច ចម្រើន អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានមានប្រសាសន៍បញ្ជាក់ជូនគណៈអធិបតីនិងភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងកម្មវិធីដុតបំផ្លាញគ្រឿងញៀនមានអត្ថន័យដូចគ្នាថា នេះជាលទ្ធផលនៃការអនុវត្តផែនការក្នុងយុទ្ធនាការប្រឆាំងគ្រឿងញញៀនខុសច្បាប់លើកទី៥ ឆមាសទី១ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តយើងទទួលបានលទ្ធផលដូចខាងក្រោម÷
វិធានការអនុវត្តច្បាប់យើងបង្ក្រាបបានចំនួន`១២ករណីឃាត់ខ្លួនជនសង្ស័យបានចំនួន២៥៦នាក់( ស្រី២០នាក់)ក្នុងនោះជនបរទេសចំនួន២០នាក់(ស្រី៥នាក់) ជនជាតិចិន១៨នាក់ ( ស្រី៥នាក់) ជនជាតិឥណ្ឌូណេស៊ី២នាក់ប្រុស និងដកហូតវត្ថុតាងមានថ្នាំញៀនមេតំហ្វេតាមីនទឹកកក(ICI )ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY)ថ្នាំញៀននីមេតាហ៊្សេប៉ាម.ថ្នាំញៀនកេតាមីននិងរុក្ខជាតិញៀន(កញ្ឆា)និងប្រភេទថ្នាំញៀនជាច្រើនមុខទៀតដែលសមត្ថកិច្ចយើងបានធ្វើការបង្ក្រាប។
លោកអភិបាលខេត្តបានឲ្យដឹងបន្តទៀតថា ទាំងនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិងការចូលរួមពីយើងទាំងអស់គ្នាដែលនាំឲ្យសម្រេចបាននូវលទ្ធផលល្អ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿញៀន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏សភាពការណ៍គ្រឿងញៀនមកពីខេត្តផ្សេង ក្នុងតំបន់និងពិភពលោកនៅតែបន្តជះឥទ្ធីពលមកដល់សន្តិសុខ សណ្តាប់ធ្នាប់ សុខភាពសាធារណៈ ដែលចាំបាច់យើងត្រូវតែចាត់វិធានការឲ្យបានម៉ឺងមាត់និងជាក់លាក់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។
តាមរបាយការណ៍របស់សាលាដំបូងខេត្តព្រះសីហនុគ្រឿងញៀនដែលត្រូវនាំយកមកដុតកម្ទេចចោលនេះ ជាវត្ថុតាងគ្រឿងញៀនដែលស្ថាប័នតុលាការតាមខេត្តនីមួយៗសម្រេចក្តីជាស្ថាពរតាមនីតិវិធីច្បាប់ ក្នុងនោះរួមមាន៖
ខេត្តព្រះសីហនុមានចំនួនជាង៣០គីឡូក្រាម.ខេត្តកោះកុងមានចំនួនជាង២០គីឡូក្រាម.ខេត្តកំពតនិងកែបមានចំនួនជាង ២គីឡូក្រាម៕

ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖