ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដង្កោ និងជាមេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណអង្គភាព និងបន្តទៅជួយបាញ់ថ្នាំក្នុងវត្តចំនួនពីរនៅសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី។ ការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះក្នុងគោលបំណងជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ (Covid19) ដើម្បីឆ្លើយតបតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ៕ដោយ៖ ចន្ទ លីហ្សា