ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរម៉ាឡេសុី ប្រើធម៌ក្ដៅដោយចាប់ផ្ដើមផាកពិន័យជាទឹកប្រាក់ពីប្រជាពលរដ្ឋណា ដែលដើរតាមទីសាធារណៈ ដោយមិនពាក់ម៉ាស់

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអាជ្ញាធរប្រទេសម៉ាឡេសុី បានប្រកាសកាលពីថ្ងៃទី១ ខែសីហាម្សិលមិញនេះតទៅ ចាប់ផ្ដើមផាកពិន័យជាទឹកប្រាក់ពីប្រជាពលរដ្ឋណា ដែលចេញដើរតាមទីសាធារណៈ ដោយមិនពាក់ម៉ាស់ការពារវីរុសកូរ៉ូណា។

អាជ្ញាធរម៉ាឡេស៉ី បន្តថា ជាក់ស្ដែងនាវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រថ្ងៃទី១ ខែសីហា អាជ្ញាធរតំបន់ បានស្ទាក់ចាប់ពលរដ្ឋមួយក្រុម មានគ្នីគ្នាចំនួន២០នាក់ ដែលមិនពាក់ម៉ាស់ការពារវីរុសកូរ៉ូណាឡើយ។ ហើយពួកគេទាំងនោះ ត្រូវផាកពិន័យជាទឹកប្រាក់ចំនួន១,០០០រីងហ្គីតក្នុងម្នាក់ (ប្រមាណ២៣៥ដុល្លារអាមេរិក)។

គួរបញ្ជាក់ថា ពលរដ្ឋមួយក្រុមខាងលើនេះ មិនត្រឹមតែមិនពាក់ម៉ាស់នោះទេ ពួកគេថែមទាំងល្មើសនឹងច្បាប់គម្លាតសង្គមផងដែរ។ ជុំវិញការផាកពិន័យនេះ ត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា និងចៀសវាងពីការផ្ទុះឡើងលើកទីពីរនៃវីរុសក្នុងប្រទេសផងដែរ៕ដោយ៖ស តារា


ចែករំលែក៖