ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ក្រោយពីបាត់ខ្លួនប៉ុន្មានថ្ងៃ ពេលរកឃើញក្លាយជាចំណីក្រពើបាត់ទៅហើយ

ចែករំលែក៖

អន្តរជាតិ៖ ក្រពើទន្លេមួយក្បាល ដែលមានប្រវែង៤,៥​ ម៉ែត្រ ត្រូវបានអាជ្ញាធរម៉ាឡេស៉ីសហការគ្នាដាក់អន្ទាក់ចាប់វា ក្រោយសង្ស័យថាវាបានសុីក្មេងប្រុសម្នាក់ដែលមានឈ្មោះថាRicky anak Ganya អាយុ១៤ឆ្នាំនៅពេលដែលក្មេងប្រុសរូបនេះកំពុងតែរើសខ្ចងខ្ចៅនៅក្នុងទន្លេនោះ។

អាជ្ញាធរម៉ាឡេស៉ី បានបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់គ្រួសារនៃសពជុំវិញការបាត់ខ្លួនរបស់សមាជិកក្រុមគ្រួសាររបស់គាត់រួចមក នាយកដ្ឋានសត្វព្រៃបានដាក់អន្ទាក់ដោយយកសត្វមាន់ធ្វើជាធ្នាក់នៅកន្លែងដែលមានចម្ងាយឆ្ងាយពីកន្លែងកើតហេតុ៣គីឡូម៉ែត្រ រហូតដល់ថ្ងៃ ៣១​ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ទើបមានក្រពើដ៏ធំនិងវែងមួយក្បាលជាប់អន្ទាក់។ ដោយមានការសង្ស័យទើបពួកគេ សម្រចចិត្តវះពោះក្រពើនោះដើម្បីបញ្ជាក់ការណ៍ពិតថាវាពិតជាបានសុីក្មេងនោះឬយ៉ាងណា?

បន្ទាប់ពីវះពោះក្រពើនោះមក អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះ ដែលមានទីតាំងនៅក្នុងរដ្ឋ Saravak ប្រទេសម៉ាឡេសុី បានបញ្ជាក់ថា បំណែកឆ្អឹងនិងសាច់របស់ក្មេងប្រុសម្នាក់ត្រូវបានរកឃើញក្នុងពោះសត្វក្រពើមួយនោះ ជាពិសេសខោអាវដែលជារបស់ជនរងគ្រោះRicky anak Ganya ស្លៀកមុនពេលដែលហេតុការណ៍នោះបានកើតឡើង។

គួររំលឹកថា នៅថ្ងៃទី២៦ Ricky anak Ganya ត្រូវបានក្រពើមួយក្បាលអូសចូលក្នុងទន្លេទៅទឹកជ្រៅ ខណៈពេលដែលគេកំពុងតែរាវខ្ចៅខ្ចងជាមួយមីងនៅក្នុងទន្លេផងដែរ៕

ដោយ៖ស តារា


ចែករំលែក៖