ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិព័រទុយហ្គាល់ម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលដោយជំងឺរ៉ាំរ៉ៃ

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យដឹងពីជនបរទេសម្នាក់ដេកស្លាប់ដោយមិនដឹងមូលហេតុនៅក្នុងបន្ទប់ជួលបង្លឲ្យភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

ក្រោយមកសមត្ថកិច្ចជំនាញឋទៅដល់កន្លែងកើតហេតុស្រាវជ្រាវដឹងថា ជនរងគ្រោះឈ្មោះ DIAS AGUIAR BRAVO VITOR MANUEL ភេទប្រុស កើតថ្ងៃទី១៧-០៨-១៩៤៧ ជនជាតិព័រទុយហ្គាល់ មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

ផ្អែកតាមការស្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺទឹកនោមផ្អែម លើសឈាមរ៉ាំរ៉ៃ បណ្តាលឲ្យឈាមឡើងគំហុក ចុះខ្សោយចង្វាក់បេះដូងនិងដង្ហើម។

ក្រោយពីពិនិត្យធ្វើកោសល្យវិច័យយ៉ាងល្អិតល្អន់ក៏បានធ្វើកំណត់ហេតុនិងបានប្រគល់សាកសពឲ្យប្រពន្ធយកទៅរៀបចំបូជា តាមសំណូមពររបស់ស្ថានទូត ៕ដោយ៖ប្រាថ្នា


ចែករំលែក៖