កំពង់ស្ពឺ៖ ហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ខណៈដែលមានករណីផ្ទុះឡរស្លរដែកមួយកន្លែងនៅសហគ្រាស ស្លរដែកយីហោ “គ្រែនដាអ៊ីនធើនេសិនណលស្ទៀល ” បណ្តាលឲ្យជនជាតិចិនម្នាក់បានស្លាប់ បន្ទាប់ពីដឹកបញ្ជូនដល់សង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ស្ថិតនៅចំណុចសហគ្រាស ស្លរដែកយីហោ ហ្គ្រែនដា (GRANDA INTERNATIONAL STEEL CO.,LTD )(ហ្គ្រែនដាអ៊ីនធើនេសិនណលស្ទៀល) ភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលជំនាញខេត្ត បានឲ្យដឹងនៅថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងផ្នែកអន្តោប្រវេសន៍ស្រុកឧដុង្គសហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងស្រុក និងកម្លាំង ព្រហ្មទណ្ឌស្រុកបានចុះពិនិត្យ សហគ្រាស ស្លរដែក ហ្គ្រែនដា(GRANDA INTERNATIONAL STEEL CO.,LTD )(ហ្គ្រែនដាអ៊ីនធើនេសិនណលស្ទៀល) ដែលបានផ្ទុះបណ្តាលឲ្យជនារងគ្រោះឈ្មោះ DONG YANYOU(ដុងយ៉ានយូ) ភេទប្រុស ថ្ងៃខែឆ្នាំកំណើត11.AUG.1970 កាន់លិខិតឆ្លងដែនលេខ EE 3005316រងរបួសធ្ងន់ហើយក្រុមហ៊ុនក៏បានបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ក្រោយកើតហេតុជនរងគ្រោះពេលដែលបញ្ជូនទៅដល់មន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញក៏បានស្លាប់ តែម្តង ៕ដោយ៖ស តារា