ភ្នំពេញ៖នៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០នេះក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណ:ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ នៅសប្តាហ៍នេះតាមរយៈការប្រែប្រួលជាបន្តបន្ទាប់ដោយស្ថានភាពអាកាសធាតុសង្កេតឃើញថាប្រព័ន្ធសម្ពាធទាបអូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ឡាវនិងវៀតណាម។ខណៈខ្យល់មូសុងនិរតីមានល្បឿនមធ្យមលើកម្ពុជាដោយស្ថានភាពបែបនេះធ្វើឲ្យប៉ះពាល់ដល់បណ្ដាលតំបន់មួយចំនួនដែលអាចបង្កឲ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរនិងខ្លាំងដូចជា៖
១-បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល
២-បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន
៣-បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ។