ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំនួន ១២០២នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ នៅសាលសន្និសីទបូកគោ។

បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍ របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ឯកឧត្តម អភិបាលខេត្ត បានថ្លែងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកន្លងមកបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់រាលបញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពត។

លោកអភិបាលខេត្ត ក៏បានបន្តមានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទរបស់យើងតែងបានសហការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយនិងបញ្ចៀសបាននូវរាល់ការកកស្ទះចរាចរណ៍ជូនដល់អ្នកធ្វើដំណើរគ្រប់ប្រភេទភេទដោយមិនខ្លាចនឿយហត់ទោះបីស្ថិតក្នុងអាកាសធាតុក្តៅខ្លាំងឬមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។ បើយើងពិនិត្យទៅក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ប្រទេសជាតិរបស់យើងកំពុងជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះតាមរយៈយុទ្ធនាការផ្សព្វផ្សាយសារជាសំឡេងរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការអនាម័យសុខភាពការត្រៀមបម្រុងនូវកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង និងការចូលរួមអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។

ក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ លោកអភិបាលខេត្ត ក៏បានផ្ដល់ជូននូវថវិកាចំនួន ៥០,០០០រៀល ក្នុងម្នាក់ៗ ស្មើៗគ្នាទាំងអស់៕

ដោយ៖ សិលា


ចែករំលែក៖