ព័ត៌មានទាន់ហេតុការណ៍៖

Bellingham រកបានគ្រាប់បាល់ដំបូងជួយឲ្យ Dortmund ឈ្នះក្នុងជុំទី១ពានរង្វាន់អាល្លឺម៉ង់ Cup

ចែករំលែក៖

កីឡាករ Jude Bellingham ត្រូវបានគេកត់សំគាល់ពីការបង្ហាញខ្លួនលើកដំបូងរបស់គេនៅក្លិប Borussia Dortmund ដោយរកបាន១គ្រាប់ក្នុងការប្រកួតជាក្រុម Duisburg ក្នុងលទ្ធផល៥ទល់០ ក្នុងជុំទី១នៃព្រឹត្តិការណ៍ អាល្លឺម៉ង់ Cup

កីឡាករវ័យ១៦ឆ្នាំ Bellingham ដែលបានចូលរួមជាមួយ Dortmund ពីក្លិប Birmingham City នៅរដូវក្តៅនោះបានរកគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី នៅនាទីទី៣០ ស្របពេលដែល Sancho រកបាន១គ្រាប់នាំមុខតាំងពីនាទីទី១៤ តាមរយៈបាល់ពិន័យប៉េណាល់ទី ក្នុងជំនួបកាលពីរាត្រីម្សិលមិញ

ការរកគ្រាប់បាល់ដំបូងឲ្យក្លិបយក្សរបស់អាល្លឺម៉ងនេះ កីឡាករBellingham បានបំបែកកំណត់ត្រារបស់ក្លិប Dortmund ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរយៈពេល១១០ឆ្នាំរបស់ក្លិបនេះ

៣គ្រាប់របស់កីឡាករក្រុម Dortmund រកបានបន្តទៀតគឺកីឡាករ Hazard រកបាននៅនាទីទី៣៩ គ្រាប់ទី៤រកបានដោយកីឡាករ Reynaនៅនាទីទី៥០ និងគ្រាប់បាល់ទី៥ចុងក្រោយរកបានដោយកីឡាករ Reusនៅនាទីទី៥៨។ ចំណែកកីឡាករ Volkmer របស់ក្រុម Duisburg ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមដេញចេញពីទីលានតាំងពីនាទីទី៣៨ម្ល៉េះ ដោយសារកីឡាកររូបនេះបង្កកំហុសទៅលើគូប្រកួតរបស់ខ្លួន ។

សូមបញ្ជាក់ថា ក្រុម Dortmund  និងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវ Moncheng នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ ក្នុងជំនួបបើករដូវកាលថ្មីរបស់លីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល២០២០-២០២១ ៕ដោយ៖ភារៈ

Referee Robert Kampka shows a red card to Duisburg’s Dominic Volkmer during the 1st round German Soccer Cup match between MSV Duisburg and Borussia Dortmund in Duisburg, Germany, Monday, Sept. 14, 2020. (AP Photo/Martin Meissner)


ចែករំលែក៖