ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទី​៥បានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងផ្ទះជាង​១៧០០ខ្នងរងការខូចខាតនៅទីក្រុង វ៉េ(Hue)

ចែករំលែក៖

វៀតណាម៖ ព្យុះលេខ​៥ បានបោកបក់ចូលទីក្រុង វ៉េ (Hue)ប្រទេសវៀតណាមបង្កការខូចខាតយ៉ាងខ្លាំង ។ តាមតួលេខពីមន្ទីរគ្រប់គ្រងគ្រោះមហន្តរាយ គិតដល់ម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែកញ្ញា មានមនុស្សម្នាក់ស្លាប់ និង ២៣នាក់រងរបួស ហើយផ្ទះពលរដ្ឋជាង​១៧០០ខ្នងត្រូវខ្យល់បំប៉ើងដំបូល​។
គណៈកម្មការទីក្រុង បានបញ្ជូនកម្លាំងទៅជួយដល់ពលរដ្ឋ ដោះស្រាយស្ថានភាព​ក្រោយព្យុះឆ្លងកាត់ ដើម្បីឲ្យវិលត្រឡប់មកជីវភាពរស់នៅធម្មតា​វិញ។​
តាមការលើកឡើងរបស់ក្រុមអ្នកសារព័ត៌មាន ក្រោយព្យុះលេខ​៥ឆ្លងកាត់ទីក្រុងវ៉េ បង្កឲ្យមានខ្យល់កន្ត្រាក់បោកបក់បំបាក់ដើមឈើជាច្រើននៅតាមផ្លូវ ។ ជាមួយគ្នានោះក៏មានខ្សែភ្លើងបានដាច់ផងដែរ ដោយសារតែបាក់ដើមឈើ។
ក្រោយពេលព្យុះឆ្លងកាត់ គណៈកម្មការទីក្រុងវ៉េបានបញ្ជាដល់ មន្ត្រីតាមតំបន់​ឱ្យជួយរៀបចំដោះស្រាយស្ថានភាពឲ្យបានទាន់ពេលវេលា រៀបចំផ្លូវថ្នល់ជួយដល់ពលរដ្ឋធ្វើដំណើរបានជាធម្មតាវិញ៕ដោយ៖ធី រីណា


ចែករំលែក៖