ខេត្តកណ្តាល៖ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅ
ព្រឹកថ្ងៃអង្គារ ១២កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា គ.ស. ២០២០ វេលាម៉ោង៨ និង៣០នាទី នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពេី ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការបានដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមកិច្ចប្រជុំរៀបចំផែនការការពារព្រះរាជសុវត្ថិភាពថ្វាយព្រះករុណាជាអម្ចាស់ជីវិតលេីត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គស្តេចនឹងយាងក្នុងពិធីសម្ភោធប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ទូច ណារ៉ុថ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី នាយកដ្ឋានជំនាញ ស្នងការរង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញ អាជ្ញាធរដែនដី អធិការ អធិការរង និងកម្លាំងក្រោមបង្គាប់។
កិច្ចប្រជុំទទួលយកផែនការ ប្រកបដោយភាពទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ដែលថ្នាក់លើដាក់ឱ្យ៕
ដោយ៖ សិលា