ខេត្តកោះកុង៖ នៅថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការស្នើសុំកាត់ឆ្វៀលដី របស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងតំបន់ការពារធម្មជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកោះកុង។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យឡើងវិញនូវផែនទី ដែលផ្តល់ដោយក្រសួងបរិស្ថាន មករដ្ឋបាលខេត្តកោះកុង ដើម្បីសិក្សាលម្អិតបន្ថែមទីតាំងដី ដែលពុំទាន់បានវាស់វែងអស់ ជាមូលដ្ឋានក្នុងការស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀល និងដាក់ជាតំបន់សហគមន៍៕
ដោយ៖ សិលា