ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឥណ្ឌាខឹងសម្បាយ៉ាងខ្លាំងពីករណីចាប់រំលោភបូកហើយសម្លាប់

ចែករំលែក៖

ក្នុងតំបន់មួយចំនួននៅប្រទេសឥណ្ឌានៅតែប្រកាន់វណ្ណៈ ហើយទស្សនៈចាត់ទុកស្ត្រី​ជា«បាតសង្គម»នៅតែកើតមានក្នុងប្រទេសនេះ។
ជាក់ស្តែង ស្ត្រីទើបតែពេញវ័យអាយុ​១៩ឆ្នាំត្រូវថ្នាក់លើរបស់នាង៤នាក់ចាប់រំលោភ​ហើយរឹត.ករហូតដល់ស្លាប់។​
ហេតុការណ៍ខាងលើកើតឡើងនៅក្នុងសហគមន៍ Dalit ភាគខាងជើងប្រទេសឥណ្ឌា​កាលពីពាក់កណ្តាលខែកញ្ញា ហើយបានស្លាប់នៅថ្ងៃទី​២៩ ខែកញ្ញា ដោយសាររបួសធ្ងន់។
មន្ត្រីប៉ូលិសតំបន់ Hathras លោក​ Vikrant Vir បានបញ្ជាក់នៅលើបណ្តាញសង្គមរបស់លោកថា ការចាប់រំលោភកើតឡើងតាំងពីថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ។ជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋ Uttar Pradesh ក្រោយមកក៏បានបញ្ជូនទៅកាន់ទីក្រុងញូវដេលី​​ដោយសារតែរបួសធ្ងន់បង្កឡើងពីក្រុម​«បិសាចតណ្ហា»។
មនុស្សប្រុស​៤នាក់ត្រូវបានចាប់ខ្លួនពីបទចាប់រំលោភផ្លូវភេទនិងមនុស្សឃាត​។ នៅពេលនេះកម្លាំងប៉ូលិសកំពុងតែបើកការស្រាវជ្រាវ​ករណីខាងលើ។
នៅក្នុងសង្គមប្រទេសឥណ្ឌា មានបន្សល់ទុកនូវទំនៀមទម្លាប់ហួសសម័យ ខ្វះការពិចារណា​ ពិសេសគឺការប្រកាន់ រើសអើងវណ្ណៈ។ សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ​១៩៥០ ឥណ្ឌាបានលុបច្បាប់វណ្ណៈសង្គម ដែលមានអាយុកាលជាង​២៥០០ឆ្នាំកន្លងមក គឺមុនពេលព្រះពុទ្ធប្រសូត្រមកម៉្លេះ​។
កាលពីខែសីហាកន្លងមក​ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់នៅតំបន់Dalitនោះផងដែរ ក៏ទទួលរងនូវការរំលោភ​ផ្លូវភេទហើយសម្លាប់ ផងដែរ។
តាមរបាយការណ៍ស្តីពីបទល្មើសផ្លូវភេទនៅឥណ្ឌា ចាប់តាំងពីឆ្នាំ​២០១៨ មកទល់ពេលនេះមានករណីចាប់រំលោភដល់ទៅ​៣៣ ០០០នាក់ ​មានន័យថា ក្នុង​១ថ្ងៃមានស្ត្រី៩១​នាក់រងការរំលោភបំពានផ្លូវភេទ​ទូទាំងប្រទេសឥណ្ឌា​៕ដោយ៖ធី រីណា


ចែករំលែក៖