ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានសម្រេចតែរត់មិនរួចត្រូវម្ចាស់ដេញក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់បានសម្រេចហេីយព្យាយាមរត់គេចខ្លួនតែរត់មិនរួចត្រូវនារីរងគ្រោះដេញឃាត់បានរួចប្រគល់ទៅឱ្យសមត្ថកិច្ចចាត់ការកាលពីវេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះជួន សុខជាតិ ភេទប្រុស​ អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ ប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម។

ជនសង្ស័យទី២-ឈ្មោះ អេឡិច តារាពេជ្រ  ភេទប្រុស​ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកនារីជនរងគ្រោះមានឈ្មោះ យឹម ធានី  អាយុ២២ឆ្នាំ  មុខរបរបុគ្គលិកក្រុមហ៊ុន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីពីជើងទៅត្បូងរហូតមកដល់ស្តុបផ្លូវបំបែក (ផ្លូវតាកន) ភូមិព្រៃជីសាក់ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូម៉ាកឃ្លីក ពណ៌ឈាមជ្រូកមួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 1G-4244 មកពីក្រោយឆក់យកទូរស័ព្ទម៉ាកអាយហ្វូនពីនារីរងគ្រោះ រួចព្យាយាមជិះគេចទៅដល់ភូមិព្រៃព្រីងខាងជើង១ ទើបនារីរងគ្រោះនិងប្រជាពលរដ្ឋដេញឃាត់បានហើយស្វាគមន៍មួយនាក់១ដៃ១ជើង និងរាយការណ៍ជូនសមត្ថកិច្ចមកនាំខ្លួនយកទៅសួរនាំ និងកសាងសំណុំរឿងទៅផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖​សុខាសែនជ័យ​


ចែករំលែក៖