ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ ចំនួន ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនា និងករណីលួច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនា និងករណីលួច (កាយយកអាចម៍ដី)  ប្រព្រឹត្តនៅឃុំកំពង់សីលា ស្រុកកំពង់សីលា។

ទី១/ ឈ្មោះ សារ៉ាត ការ៉ាន់ ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មុខរបរ អ្នកបកប្រែ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងសំរោង ស្រុកកំពង់សីលា។

ទី២/ ឈ្មោះ XING JING ភេទប្រុស ជនជាតិចិន អាយុ៣២ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ៕ឆ្លាម សមុទ្រ


ចែករំលែក៖