ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តតូយ៉ូតាកូរ៉ូឡាក្នុងល្បឿនលឿនរួចបានជ្រុលបុករថយន្តកាមរីឆ្លាមបណ្តាលឲ្យវិលមួយជុំបោកផ្ទប់ជាមួយបង្គោលភ្លេីងរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១០៥ កែងផ្លូវ៤៥៦ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ រថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2M 8144 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៥៦ ក្នុងទិសដៅពីកេីតទៅលិច។ ខណ:មកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AX 2067 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តកាមរីចំពីចំហៀងពេញទំហឹងបណ្តាលឲ្យវិលមួយជុំរងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខណ្ឌបានចុះទៅដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ៕ដោយ៖ សុខាសែនជ័យ