ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅចុះចែកម៉ាស់និងអាល់កុលជូនប្រជាពលរដ្ឋ

ចែករំលែក៖

   ភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃ ព្រហស្បតិ៍​ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង  ៩:០០នាទី លោក ចេង  មុនីរ៉ា  អភិបាលខណ្ឌច្បារអំពៅបានចុះចែកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរាជា​ណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋក្រីក្រី​រស់នៅក្នុងសង្កាត់ទាំង៨ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩  

  ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌសូមអំពាវនាវជាពិសេសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌសូមចូលរួមគោរព និងអនុវត្តតាមសេចក្ដីណែនាំ វិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។  អនុវត្តវិធានការពារ ដូចជាពាក់ម៉ាស់ លាងដៃជាមួយអាល់កុល ឬជែល រក្សាគម្លាត និងត្រូវមានអនាម័យជាប់ជានិច្ច ។

   សូមឱ្យតាមអាហារដ្ឋាន ភោជនីយដ្ឋាន រមណីយដ្ឋាន សណ្ឋាគារ ឬទីជួបជុំទាំងឡាយត្រូវអនុវត្តវិធានការការពារ ពីការប្រកាស និងណែនាំរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖សណ្តោស


ចែករំលែក៖