ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជុំ​ សារ៉ាយ​ ចៅសង្កាត់ភ្នំពេញថ្មី បន្តចុះចែកម៉ាស់ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០​ បន្ទាប់ពីទទួលបានការណែនាំពីលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខមក លោក​ ជុំ​ សារ៉ាយ​ ចៅសង្កាត់ភ្នំពេញថ្មី បានដឹកនាំក្រុមការងារមានក្រុមប្រឹក្សាសង្កាត់-ភូមិ យុវជន ស.ស.យ.ក ក្រុមរក្សាសណ្តាប់ធ្នាប់ និងប្រជាការពារភូមិ បន្តចុះចែកម៉ាស់ក្រណាត់អាចបោកទឹកប្រើបានដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា ព្រមទាំងចុះផ្សព្វផ្សាយណែនាំពីវិធីការពារជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទូល ប្រគេនចំពោះព្រះសង្ឃ និងជម្រាបបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមទីសាធារណៈ តាមផ្សារ ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់បី អាជីវករក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី អស់ចំនួន​ ១.០០០ម៉ាស់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖