ភ្នំពេញ៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ពេលដែលបើកបរ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់លោកអ្នក ។ នេះជាការថ្លែងរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈលោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រចាំខែតុលា ឆ្នាំ២០២០ ។
លោក ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងច្បាស់ថាការអនុវត្តច្បាប់ត្រូវតែស្មើភាពគ្នា ទោះជាឋាន:ណាក៏ដោយឲ្យតែបេីកបរមិនគោរពច្បាប់ គឺត្រូវតែធ្វើការផាកពិន័យ ៕
ដោយ៖ សិលា