ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ប៉ាត សុជាតិ ដែលមានជំងឺគ្រុនឈីក

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារការិយាល័យបញ្ជូនសារ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទិត្យ សាវ៉ាត់ឌី បានចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ប៉ាត
សុជាតិ សមាជិកការិយាល័យបញ្ជូនសារ ដែលមានជំងឺគ្រុនឈីកកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាចំនួន ៩៤០,០០០រៀល ក្នុងនោះថវិកា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួ៥០០,០០០រៀល និងថវិកាសមាជិកការិយាល័យបញ្ជូនសារចំនួន៤៤០,០០០រៀល,ភេសជ្ជៈ៣កេស, ទឹកដោះគោឆៅ២យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖