ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាស័យដ្ឋាន បង្ហាញភ្លាមដើម្បី ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ ងាយស្រួលបងប្អូនផ្ទៀងផ្ទាត់ ហើយអ្នកពាក់ព័ន្ធត្រូវបង្ហាញខ្លួន នឹងធ្វើតេស្ត កុំឲ្យចម្លងដល់បងប្អូនមិត្តភ័ក្រ និងអ្នកដទៃ។
សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា ល្ងាចនេះក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ចំនួន៦នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា៕
ដោយ៖ សិលា