ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ ថវិកាចំនួន ២ម៉ឺនដុល្លារត្រូវបាន លោកបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី ព្រមទាំងបុត្រ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ និងលោក ឧកញ៉ា ង៉ូវ សៀមឈុន និងលោកស្រីយិន សៀកមុយ ម្ចាស់សណ្ឋាគារអង្គរមីរ៉ាខ ក៏បានបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ប្រគល់ជូនរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃតាមរយៈឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
ជួសមុខឲ្យក្រុមប្រឹក្សាខេត្ត ប្រជាពលរដ្ឋក្នុងខេត្ត និងក្នុងនាមលោកអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកឧកញ៉ា ង៉ូវ សៀមឈុន ដែលជានិច្ចកាល លោក តែងតែចូលរួមរាល់កិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប៕
ដោយ៖ សិលា