ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ពាក់ព័ន្ធ នឹងឈ្មោះ ថន វីរៈ ដែលបានបំភ្លឺថា គាត់គ្មានពេលមកបំរេីការងារទេីបដាក់ពាក្យសុំឈប់ គឺនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍បញ្ជាក់ថា ឈ្មោះ ថន វីរៈ មិនបានដាក់ពាក្យសុំឈប់ទេ គឺ បញ្ជាការដ្ឋានអង្គរក្ស បណ្ដេញ គាត់ចេញពីអង្គភាពតែម្ដង ដោយសារតែ ឈ្មោះ ថន វីរៈ នេះ មិនគោរពវិន័យកងទ័ព មិនគោរពវិន័យអង្គភាព ដេីរបង្ករបញ្ហាច្រេីនជាមួយប្រជាពលរដ្ឋ ហេីយ លោកធ្លាប់បានហៅមកអប់រំណែនាំ ជាច្រេីនលេីកច្រើនសារ តែ បុគ្គល ថន វីរៈ នេះមិនស្ដាប់ ទេីបលោកបណ្ដេញចេញពីអង្គភាព ។
មេធាវីតំណាងដោយអាណត្តិអោយ លោក ថន វរ: គឺលោកមេធាវី សៅ សម្បត្តិ បញ្ជាក់ថា កូនក្តីមិនដែលមានជាប់ពាក់ព័ន្ធបទល្មើស ឬបណ្តឹងតុលាការទេ ទីបំផុត ,!
បើយោងតាមតាមរយៈសាលដីកាលេខ ៣២ ង ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០៩ បង្ហាញថា ថន វីរៈ ធ្លាប់ជាប់ពន្ធនាគារលេីកទី១ រយៈពេល១ ឆ្នាំ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ( អាវុធរបស់ ថន វីរៈ ត្រូវបានឃាតកយកទៅបាញ់សម្លាប់ មន្ត្រីបរិស្ថាននៅឧទ្យានជាតិព្រះសីហនុរាម ) និង តាមរយៈដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ ១០៩ តពដ/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៥ បង្ហាញថា ថន វីរៈ ពិតជាធ្លាប់ជាប់ពន្ធនាគារលេីកទី ២ពីបទ ឈូសឆាយដីព្រៃដោយគ្មានការអនុញ្ញាត ក្នុងដែន ឧទ្ឧទ្យានជាតិព្រះសីហនុរាម។
ជុំវិញបញ្ហាទាំងអស់នេះ ក្រុមការងាររបស់ខុទ្ទរកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចធ្វើការសន្និដ្ឋានបាន ចំពោះបុគ្គល ថន វីរ: ត្រូវបានតួនាទីថ្មីជាទីប្រឹក្សាសម្ដេចក្រឡាហោមនេះ តើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេ ។
សូម្បីតែខាងបញ្ជាការដ្ឋានអង្គរក្ស ក៏បានបញ្ជាក់យ៉ាងច្បាស់ក្រឡែត ជូនទៅកាន់អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថាឈ្មោះ ថន វីវ: តែងតែធ្វើអ្វីតាមអំពើចិត្ត មិនគោរពតាមការចាត់តាំងរបស់អង្គភាពល្មើសនឹងវិន័យកងទ័ព ជាច្រើនលើកច្រើនសារ អប់រំមិនស្តាប់ហើយ ថ្មីៗនេះ បានឆបោកប្រាក់ប្រជាជន ក្នុងរឿងទិញដី នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យអង្គភាពមានការលំបាកលើការដោះស្រាយមិនចេះចប់ ។ ទើបអង្គភាពដកឈ្មោះពីក្របខ័ណ្ឌកងទ័ព។
មកដល់ពេលនេះ ទើបបង្ហាញយ៉ាងពិតប្រាកដថា លោក ថន វីរៈ ធ្លាប់ជាប់ពន្ធនាគារដល់ទៅពីរដង , មានរឿងអាស្រូវច្រើននៅខេត្តព្រះសីហនុ ,អង្គភាពលុបឈ្មោះជួរកងទ័ព, ។ ដូច្នេះគ្រប់យ៉ាងដែលលោក ថន វីរៈ លើកឡើងថា គាត់ត្រូវបានសុំឈប់ពីការងារ ដោយគ្មានពេលវេលាគ្រប់គ្រាន់ និងអ្វីដែលបញ្ជាការដ្ឋានអង្គរក្សដកឈ្មោះគាត់នោះ កើតចេញពីការមួលបង្កាច់មួយចំនួន មកលើរូបគាត់។ តើចំណុចទាំងអស់នេះ ថ្នាក់លើត្រូវអត់ឱនឲ្យបានទេ ចំពោះបុគ្គលដែលគ្មានភាពទទួលខុសត្រូវ ហ៊ាននិយាយទាំងបំផ្លើសការពិត ប៉ះពាល់ដល់ថ្នាក់លើយ៉ាងនេះ ?
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងបានទេ លោក ថន វីរៈ ដែលអង្គភាពបញ្ជាការដ្ឋានអង្គរក្ស លុបឈ្មោះចោលពីអង្គភាព ហើយទទួលតំណែងថ្មីជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ខណ:គាត់ជាបុគ្គលពោរពេញដោយរឿងអាស្រូវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖សុខ ខេមរា