ព័ត៌មានទាន់ហេតុការណ៍៖

គួរកុំយកបុគ្គល​ កែវ សុវណ្ណ កេងចំណេញរឿងនយោបាយ

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​ បន្ទាប់ពីរូបភាពវីដេអូច្រេីនឃ្លីប​របស់បុគ្គល​ កែវ​ សុវណ្ណ​ ត្រូវបានអ្នក​លេង​តាមប្រព័ន្ធ​ទំនាក់​ទំនងសង្គមហ្វេសប៊ុក​ធ្វេីការ​ចែករំលែកតៗគ្នា​ ហេីយត្រូវ​ បុគ្គលមួយចំនួនទៀតឆ្លៀតឱកាសយក​ រឿងនេះកេងចំណេញលេីនយោបាយ​ ធ្វេីអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈសង្គម​រួចមក​ ក៏មានមតិមួយចំនួនលេីកថា​ គួរកុំយកបុគ្គល​ កែវ សុវណ្ណ កេងចំណេញរឿងនយោបាយ​ ។ 

លោក​ កែវ សុវណ្ណ មានស្រុកកំណើត​នៅ ភូមិ-ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ  លោកជាកូនកំព្រាម៉ែឪតាំងពីក្មេង។

លោក​ កែវ សុវណ្ណ ជាក្មេងកំព្រាហើយធ្លាប់បួសជាព្រះសង្ឃបាន៨វស្សា កាល​នៅបួស កែវ សុវណ្ណ ជាសង្ឃដែល​ប្រឹងរៀនហួសហេតុអត់សឹង១យប់ទល់ភ្លឺក៏មានការពិបាកចិត្ត​ រុញច្រានសង្ឃ កែវ សុវណ្ណ ចូលចិត្តប្រើអារម្មណ៍រវើរវាយច្រើនរួមទាំងការប្រឹងរៀនខុសទំនងហួសកំលាំង សង្ឃ កែវ សុវណ្ណ បានបែកកម្មដ្ឋាន (មានបញ្ហាខួក្បាល) រហូត​សម្រេចចិត្តលាចាកជាសង្ឃចង់ដើរពនេតចរតាមដងផ្លូវ។ 

នៅឆ្នាំ២០១៧ លោក​ កែវ សុវណ្ណ ស្លៀក​ខោជើងខ្លីអត់ពាក់អាវ ដៃកាន់បដា១ផ្ទាំងតូចរត់បំបោលចូលផ្ទះសម្ដេចតេជោ តែ​ត្រូវអង្គរក្សឃាត់សួរនាំ កែវ សុវណ្ណ បានឆ្លើយថាចង់ជួបសម្ដេចតេជោពិភាក្សាការងារធំៗ ដោយមានការសង្ស័យជាមនុស្សអត់គ្រប់ទឹក អង្គរក្សយាមនៅផ្ទះសម្ដេចតេជោក៏បានអោយអារហារនិងទឹកហូបហើយប្រគល់អោយប៉ូលិសប៉ុស្តិ៍សួរនាំបន្ថែម ទើបដឹងច្បាស់ថាជាមនុស្សចូលចិត្តប្រើអារម្មណ៍រវើរវាយរបៀបសរសៃប្រសាទ ប៉ូលិសប៉ុស្តិ៍ក៏ដោះលែងអោយដើរតាមដងផ្លូវរហូតដល់បច្ចុប្បន្ន​៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖