ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អទៀតហើយសម្រាប់និស្សិត ! ពីការគិតគូរដោយ លោក ស សុខា ផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា។

លោករដ្ឋលេខាធិការ ស សុខា បានថ្លែងថា, សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នេះ អាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បន្តផ្តល់ជូនអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ។

* ទីតាំងផ្តល់អាហារូបករណ៍
👉CUS រាជធានីភ្នំពេញ ចំនួន ១០កន្លែង
👉CUS ខេត្តបាត់ដំបង ចំនួន ១០កន្លែង
👉CUS ខេត្តបន្ទាយមានជ័យ ចំនួន ១០កន្លែង

👉ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ។

👉ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម ឬទាក់ទងទូរស័ព្ទលេខ ៖ 096 869 6665 / 096 315 1577៕

ដោយ៖សុខ ខេមរា


ចែករំលែក៖