ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្ញើសារជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខនាឱកាសបុណ្យឆ្លងឆ្នាំសកល ២០២១នេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសចូលឆ្នាំសកល ២០២១នេះ សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលជាមួយនឹងពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំឲ្យឆ្លងកូវីដ១៩ ដោយ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាចុងក្រោយ នៅក្នុងឱកាសចូលឆ្នាំសកលនេះ សូមបងប្អូនមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកំសាន្តជិតឆ្ងាយនៅទូទាំងប្រទេស៕

ដោយ៖ស តារា


ចែករំលែក៖