ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ ជនដៃដល់! បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរីកំពុងឡោមព័ទ្ធនៅស្រុកកោះញែក

ចែករំលែក៖

ខេត្តបណ្ឌលគិរី៖ ព័ត៌មានទាន់ហេតុការណ៍ ខណៈនេះ សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ព្រៃមួយកន្លែងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងការ តាមប្រមាញ់ជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ កាលពីប៉ុន្មានថ្ងៃកន្លងទៅ។  បើតាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរីជនដៃដល់បានបេីករថយន្ត​បុក​បារ៉ាស់​សមត្ថកិច្ច​ហេីយរត់ចូលព្រៃ​ ។  ចំណែក​ប្រពន្ធ​ជនដៃដល់​ដែល​រត់​ទៅជាមួយប្ដី​សមត្ថកិច្ច​ឃាត់ខ្លួនបានហេីយ ។ 

សូមបញ្ជាក់ថា, ពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសនេះ បានហើយ ជាអ្នកបើកឡាន។ ប៉ុន្តែនៅយប់នេះជនដល់ជាឃាតក ត្រូវកម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី កំពុងឡោមព័ទ្ធនៅក្នុងព្រៃមួយ នៅស្រុកកោះញែក។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានបញ្ជាក់ផងដែរថា, កម្លាំងកំពុងធ្វើការឡោមព័ទ្ធ ជនសង្ស័យជាឃាតកនេះ ពិតប្រាកដមែននៅ ស្រុកកោះញែក ខេត្តបណ្ឌលគិរី ក្នុងនោះកម្លាំងកំពុងសហការគ្នា តាមវិធានការនីតិវិធី របស់មន្ត្រីនគរបាលយុត្តិធម៌៕

ដោយ៖សុខ ខេមរា


ចែករំលែក៖