ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌា

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សារវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា។

សំណើខាងលើនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើតាមរយៈលោកស្រីឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ-១៩បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ៕

 ដោយ៖សុខ ខេមរា


ចែករំលែក៖