ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូហុងដាឌ្រីមបញ្ច្រាសទិសចរាចរណ៍ទៅពន្លះជាមួយម៉ូតូវីវ៉ារបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូវីវ៉ាដែលបើកដោយនារីជាសិស្សសាលាម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក​ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣​ តាមបណ្តោយផ្លូវជាតិលេខ៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីសិស្សសាលាម្នាក់ជិះម៉ូតូម៉ាកវីវ៉ា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BC​- 7296 តាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៣​ ពណ៌ខ្មៅ​ ពាក់ស្លាកភ្នំពេញ1CJ-9983 ពីកេីតទៅលិចទាំងបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូវីវ៉ាចំពីមុខពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូវីវ៉ារងរបួសបាក់ឆ្អឹងជង្គង់ខាងឆ្វេងចេញមកក្រៅ​ ចំណែកភាគីម្ខាងទៀតរបួសក្បែរប្រដាប់ភេទ។ 

ក្រោយកេីតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅទី៣រង់ចាំដោះស្រាយតាមច្បាប់៕ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖