ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាម ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាទទួល ឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C – -សីតុណ្ហភាពអតិបរមា មាន ពី ៣០-៣៣ °c

– នៅថ្ងៃទី២៧-២៩ ខែមករា មានភ្លៀងចន្លោះៗបន្តិចបន្តួចពីផ្សែងក្រូច ទៅខ្សោយនៅតំបន់ភាគខាងត្បូង ។
២-បណ្តាខេត្ត ជាប់ជួរ ភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧ -២០ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– នៅថ្ងៃទី២៩ – ៣០ ខែមករា មានខ្យល់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងកើត ។
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ oC ដែន។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C នៅថ្ងៃទី២៧ – ៣០ ខែមករា មានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាប ជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖