ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិ ចង្វាររៀល ឃុំពាម ស្រុកសាមគ្គីមានជ័យ ។
សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ឌី ចេន អាយុ៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងរងគ្រោះ បានដើរទៅលេងនៅខាងក្រោយផ្ទះ ដែលនៅខាងក្រោយនោះមានស្រះទឹកមួយ និងបានចុះលេងស្រះទឹក ហើយឪពុកម្តាយនៅខាងមុខផ្ទះមិនបានដឹងថាកូនលេងទឹកស្រះនោះទេ លុះបាត់កូនយូពេក ក៏នាំគ្នាដើររក ទើបប្រទះឃើញសពក្មេងរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ៕ដោយ៖ ចន្ថា